Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:14 - អាល់គីតាប

14 ប៉ុន្តែ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​និមិត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប៉ុន្តែ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ទ្រង់​បណ្តាល​ឲ្យ​ទូលបង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ​វិញ ហើយ​បំភ័យ​ទូលបង្គំ ដោយ​ការ​ជាក់​ស្តែង​ផង

សូមមើលជំពូក ចម្លង




យ៉ូប 7:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រឹក​ឡើង​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្តេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​ដំណាល​អំពី​សុបិន​របស់​ស្តេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ ជូន​ស្តេច​ហ្វៀរ៉អ៊ូន​បាន​ឡើយ។


ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួល ហើយ​ក៏​មិន​បាន​សម្រាក​ដែរ គឺ​ខ្ញុំ​ឈឺ​ចាប់ ឥត​មាន​ពេល​ល្ហែ»។


ខ្ញុំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេក នោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”


ខ្ញុំ​ចង់​អត់​ដង្ហើម​ស្លាប់ ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!


ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា “តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?” ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា គាត់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត មិន​អាច​សម្រាន្ត​លក់​ទៀត​បាន​ឡើយ។


យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សំគាល់ និង​អំណាច​ផ្សេងៗ​ដែល​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សំដែង​ចំពោះ​យើង។


នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់​មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម