ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 6:22 - អាល់គីតាប

ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោក យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ ឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ? ឬ​ថា សូម​យក​ទ្រព្យ‌សម្បត្តិ​ខ្លះ​របស់​អ្នក ថ្វាយ​ជា​តង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោក យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ ឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ ឬ​ថា សូម​យក​ទ្រព្យ​សម្បត្តិ​ខ្លះ​របស់​អ្នក​ថ្វាយ​ជា​ដង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ​អី

សូមមើលជំពូក



យ៉ូប 6:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​គាត់ និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​គាត់​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​គាត់ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ពួក​គេ​សំដែង​ការ​អាណិត‌អាសូរ និង​សំរាល​ទុក្ខ​គាត់ ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​គាត់។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​គាត់។


នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរ អស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្ន ហើយ​បែរ​ជា​ភ័យ​ខ្លាច!


ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។


ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។


ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះអុលឡោះ‌តាអាឡា និង​នៅ​ចំពោះ​ស្តេច ដែល​ទ្រង់​តែង​តាំង​ចុះ​ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង​ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្តោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។