យ៉ូប 6:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាដង្វាយឲ្យខ្ញុំផងឬអី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ? ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នក ថ្វាយជាតង្វាយឲ្យខ្ញុំផងឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ខ្ញុំមិនដែលសុំឲ្យអស់លោក យករបស់អ្វីមួយមកឲ្យខ្ញុំ ឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។ សូមមើលជំពូកអាល់គីតាប22 ខ្ញុំមិនដែលសុំឲ្យអស់លោក យករបស់អ្វីមួយមកឲ្យខ្ញុំ ឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។ សូមមើលជំពូក |
គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក នឹងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសំដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ នឹងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ