ការរាំងស្ងួត និងកំដៅ ធ្វើឲ្យទឹកកករលាយយ៉ាងណា ក្នុងផ្នូរខ្មោចក៏នឹងធ្វើឲ្យមនុស្សបាប រលាយសូន្យយ៉ាងនោះដែរ។
យ៉ូប 6:16 - អាល់គីតាប នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែភ្លៀង និងទឹកកករលាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែភ្លៀង និងទឹកកករលាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ |
ការរាំងស្ងួត និងកំដៅ ធ្វើឲ្យទឹកកករលាយយ៉ាងណា ក្នុងផ្នូរខ្មោចក៏នឹងធ្វើឲ្យមនុស្សបាប រលាយសូន្យយ៉ាងនោះដែរ។
តើនរណាជាម្ដាយរបស់ទឹកដែលកក ព្រមទាំងសំរាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ?
បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។
ពេលទ្រង់មានបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ទ្រង់ធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។