យ៉ូប 38:27 - អាល់គីតាប ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍នឹងចម្អែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យ ស្មៅពន្លកដុះឡើងនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង នឹងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ |
ពីស្ថានដ៏ខ្ពស់ ទ្រង់បានស្រោចស្រព ភ្នំទាំងឡាយ ហើយទ្រង់ប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។
ទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ទ្រង់ក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ
អុលឡោះបានធ្វើឲ្យវាលរហោស្ថានប្រែទៅជាបឹង ធ្វើឲ្យដីហួតហែងប្រែទៅជាប្រភពទឹក
ទ្រង់ធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ទ្រង់រៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ទ្រង់ធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌ ហើយនៅតាមភ្នំនានា ក៏មានពោរពេញទៅដោយអំណរដែរ។