ទ្រង់ដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើបាបមែន តើខ្ញុំបានធ្វើអ្វីទាស់នឹងទ្រង់? ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ដូចជាផ្ទាំងស៊ីប? តើខ្ញុំបានធ្វើអ្វីរំខានដល់ទ្រង់?
យ៉ូប 35:6 - អាល់គីតាប បើអ្នកប្រព្រឹត្តអំពើបាប តើអ្នកធ្វើឲ្យទ្រង់អំពល់យ៉ាងណា បើអ្នកបំពានលើហ៊ូកុំកាន់តែច្រើនឡើងៗ តើទ្រង់ខ្វល់ខ្វាយឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើលោកបានធ្វើបាប តើលោកបានធ្វើ ឲ្យដាបដល់ព្រះអង្គយ៉ាងណាខ្លះ? បើអំពើរំលងរបស់លោកបានចម្រើន កាន់តែច្រើនឡើង តើលោកបានធ្វើ ឲ្យដាបដល់ព្រះអង្គជាយ៉ាងណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើលោកប្រព្រឹត្តអំពើបាប តើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណា បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ តើព្រះអង្គខ្វល់ខ្វាយឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចំរើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា |
ទ្រង់ដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើបាបមែន តើខ្ញុំបានធ្វើអ្វីទាស់នឹងទ្រង់? ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ដូចជាផ្ទាំងស៊ីប? តើខ្ញុំបានធ្វើអ្វីរំខានដល់ទ្រង់?
អ្នកណារកខ្ញុំមិនឃើញ អ្នកនោះធ្វើបាបខ្លួនឯង អ្នកណាស្អប់ខ្ញុំ អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។
បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។