យ៉ូប 33:2 - អាល់គីតាប ខ្ញុំរៀបចំពាក្យសំដី ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំបានបើកមាត់ហើយ អណ្ដាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំរៀបចំពាក្យសម្ដី ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ |
ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាប ព្រោះតែពាក្យសំដី គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ ប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
អៃយ៉ូបអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែង នៅពេលនេះចុះ សូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ!
ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។