អ្នកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅ ដោយដៃទទេ ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
យ៉ូប 31:21 - អាល់គីតាប ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ដោយឃើញមនុស្ស ដែលបានជួយខ្ញុំនៅមាត់ទ្វារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ |
អ្នកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅ ដោយដៃទទេ ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រា ផ្ដាច់ចេញពីដោះម្ដាយ ហើយយកកូនរបស់ជនក្រីក្រ ទុកជារបស់បញ្ចាំ។
ដ្បិតពេលមនុស្សវេទនាស្រែកអង្វរ ខ្ញុំជួយយកអាសាគេ ហើយខ្ញុំក៏បានជួយក្មេងកំព្រា គ្មានទីពឹងដែរ។
ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ និងឲ្យរោមចៀមទៅគេដណ្ដប់ ហើយគេក៏ដឹងគុណខ្ញុំ។
អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។
ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ចូរកាត់ក្ដីឲ្យមនុស្សកំសត់ទុគ៌ត និងមនុស្សតោកយ៉ាក។
ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកំរិត ពួកគេមិនគិតពីយុត្តិធម៌ទេ ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ ពួកគេចេះតែចំរើនឡើង ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។