យ៉ូប 30:18 - អាល់គីតាប ការឈឺចាប់នេះមានកំរិតខ្លាំងពេក រហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំ ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្លៀកបំពាក់របស់ខ្ញុំត្រូវខូច ដោយអំណាចនៃរោគនេះ ក៏រឹតរួតខ្លួនខ្ញុំ ដូចជាកអាវរឹតកខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការឈឺចាប់នេះមានកម្រិតខ្លាំងពេក រហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំ ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាវខ្ញុំត្រូវផ្លាស់ភាពទៅដោយអំណាចនៃរោគនេះ ក៏រឹតរួតខ្លួនខ្ញុំ ដូចជាកអាវខ្ញុំ |
ពេលនោះ អ៊ីព្លេសហ្សៃតនចាកចេញពីអុលឡោះតាអាឡាទៅ ហើយធ្វើឲ្យអៃយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
មនុស្សដែលមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈបានទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា