អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។
យ៉ូប 29:23 - អាល់គីតាប ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀង គឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀង គឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ |
អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។
ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសំដែងចិត្តមេត្តាករុណាចំពោះពួកគេ។
ខ្ញុំត្រងត្រាប់ស្ដាប់បន្ទូល របស់ទ្រង់ដោយយកចិត្តទុកដាក់ ដ្បិតខ្ញុំចង់ស្គាល់បទបញ្ជា របស់ទ្រង់ណាស់។
សូមទ្រង់ផ្ដល់ពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
ដ្បិតយើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តឲ្យទូលាយ យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
មុខរីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយចិត្តសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
គេពុំព្រមរិះគិតក្នុងចិត្តថា “ចូរយើងនាំគ្នាគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់នៃយើង។ ទ្រង់ប្រទានទឹកភ្លៀងមកយើង តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ ហើយទ្រង់ក៏បានកំណត់ទុកនូវសប្ដាហ៍ ដែលយើងត្រូវច្រូតកាត់ដែរ”។
យើងត្រូវយកចិត្តទុកដាក់ស្គាល់អុលឡោះតាអាឡា ឲ្យបានច្បាស់ ទ្រង់ប្រាកដជាមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ទ្រង់នឹងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
ចូរទូរអាសូមអុលឡោះតាអាឡាប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! អុលឡោះតាអាឡានឹងធ្វើឲ្យមានខ្យល់ព្យុះ ទ្រង់ប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ទ្រង់ធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។