មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
យ៉ូប 21:9 - អាល់គីតាប ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ គឺគ្មានការភ័យខ្លាចអ្វីឡើយ អុលឡោះមិនដែលលើកដំបងវាយប្រហារ ពួកគេសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ ឥតភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានដំបងរបស់ព្រះប៉ះពាល់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ គឺគ្មានការភ័យខ្លាចអ្វីឡើយ ព្រះជាម្ចាស់មិនដែលលើកដំបងវាយប្រហារ ពួកគេសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ |
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
សូមទ្រង់មេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យកំហឹងរបស់ទ្រង់ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ពួកគេនឹងវិនាសបាត់បង់ ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅ យ៉ាងរន្ធត់បំផុត។
យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។