អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
យ៉ូប 14:6 - អាល់គីតាប សូមទ្រង់ងាកមើលចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានរីករាយនឹងថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ ដើម្បីឲ្យគេបានសម្រាក ហើយឲ្យគេបានសប្បាយដូចកម្មករ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល |
អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច
ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
ខ្ញុំឆ្អែតចិត្តណាស់ ខ្ញុំមិនចង់រស់រហូតទេ សូមទុកខ្ញុំឲ្យនៅតែឯង ដ្បិតជីវិតរបស់ខ្ញុំគ្មានន័យអ្វីសោះ។
តើទ្រង់នៅតែឃ្លាំមើលខ្ញុំ ដល់កាលណាទៀត សូមទុកឲ្យខ្ញុំមានពេល លេបទឹកមាត់ផង។
សូមបែរចេញពីខ្ញុំ ដើម្បីឲ្យខ្ញុំស្រឡះមុខបន្តិច មុននឹងខ្ញុំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។