សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
យ៉ូប 13:6 - អាល់គីតាប ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ ពាក្យតវ៉ារបស់ខ្ញុំសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វរ របស់បបូរមាត់ខ្ញុំសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ ពាក្យតវ៉ារបស់ខ្ញុំសិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វររបស់បបូរមាត់ខ្ញុំសិន |
សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមអុលឡោះ ហើយនិយាយពាក្យមិនពិត ក្នុងនាមទ្រង់កើតឬ?
«អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ហើយសូមអុលឡោះស្តាប់ អ្នករាល់គ្នាដែរ!