អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
យ៉ូប 12:7 - អាល់គីតាប ក៏ប៉ុន្តែ សូមអស់លោកសាកសួរសត្វធាតុទៅ នោះវានឹងប្រៀនប្រដៅអស់លោក សូមសួរសត្វស្លាបទៅ នោះវានឹងប្រាប់អស់លោកឲ្យដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅ នោះវានឹងប្រៀនប្រដៅលោក សូមសួរសត្វស្លាបទៅ នោះវានឹងប្រាប់លោកឲ្យដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង |
អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
អុលឡោះបានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
សូមសាកសួរផែនដីទៅ នោះផែនដីនឹងប្រៀនប្រដៅអស់លោក សូមសួរត្រីនៅក្នុងសមុទ្រ នោះវានឹងនិទានប្រាប់អស់លោក។
សូមទុកឲ្យចាស់ទុំប្រៀនប្រដៅអ្នកចុះ ចាស់ទុំនឹងប្រាប់ឲ្យអ្នកជ្រាប នូវអ្វីៗដែលពួកគាត់ធ្លាប់ដឹង។
កូនកំជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។
គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសំគាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ ហ៊ូកុំរបស់យើងទេ។
លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ