ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូណាស 1:1 - អាល់គីតាប

ថ្ងៃ​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យូណើស ជា​កូន​របស់​លោក​អមី‌ថាយ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូណាស ជា​កូន​អ័មីថាយ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយ ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យ៉ូណាស ជា​កូន​អ័មី‌ថាយ​ថា

សូមមើលជំពូក



យ៉ូណាស 1:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អ៊ីស្រ‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ថ្លែង​តាម​រយៈ​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ណាពី​យូណើស ជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ‌ហេភើរ។


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យូណើស​ម្ដង​ទៀត​ថា៖


មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ដ​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​ណាពី​យូណើស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ណាពី​យូណើស​ទៅ​ទៀត!»។