មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖ អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។
យេរេមា 6:18 - អាល់គីតាប ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់! ចូរដឹងថា នឹងមានហេតុការណ៍មួយ កើតឡើងចំពោះប្រជារាស្ត្រនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍ ហើយក្រុមជំនុំអើយ ចូរដឹងពីសេចក្ដីដែលត្រូវកើតដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់! ចូរដឹងថា នឹងមានហេតុការណ៍មួយ កើតឡើងចំពោះប្រជារាស្ត្រនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍អើយ ហើយពួកជំនុំអើយ ចូរដឹងពីសេចក្ដីដែលត្រូវកើតដល់គេ |
មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖ អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ! ចូរប្រកាសថា: «អុលឡោះដែលកំចាត់កំចាយជនជាតិអ៊ីស្រអែល ទ្រង់ប្រមូលពួកគេមកវិញហើយ ទ្រង់ថែរក្សាអ៊ីស្រអែល ដូចអ្នកគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។
គេនឹងពោលថា “ឱអុលឡោះតាឡាអើយ! ទ្រង់បានបញ្ឆោតទាំងប្រជាជន ទាំងក្រុងយេរូសាឡឹម គឺទ្រង់សន្យាថាក្រុងនេះនឹងបានសុខសាន្ត ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ ភ្ជង់ករបស់យើងទៅវិញ!”»។
ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ ចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថា ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ ពួកគេស្រែកហ៊ោ ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
យើងបានដាក់អ្នកយាមល្បាត សម្រាប់នាំដំណឹងមកអ្នករាល់គ្នា ចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ! តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!”
ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ ប្រជារាស្ត្រនេះរងទុក្ខវេទនា ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ ដ្បិតពួកគេពុំបានត្រងត្រាប់ ស្ដាប់ពាក្យរបស់យើងទេ ពួកគេក៏មើលងាយហ៊ូកុំរបស់យើងដែរ។
ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។