Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 4:10 - អាល់គីតាប

10 គេ​នឹង​ពោល​ថា “ឱអុលឡោះ‌តាឡា​អើយ! ទ្រង់​បាន​បញ្ឆោត​ទាំង​ប្រជា‌ជន ទាំង​ក្រុង​យេរូ‌សាឡឹម គឺ​ទ្រង់​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​បាន​ទូល​ថា "ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បព្ឆោត​ជន​ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​អ្នក​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គេ​នឹង​ពោល​ថា “ឱ​ព្រះជា‌អម្ចាស់​អើយ! ព្រះ‌អង្គ​បាន​បញ្ឆោត​ទាំង​ប្រជា‌ជន ទាំង​ក្រុង​យេរូ‌សាឡឹម គឺ​ព្រះអង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បញ្ឆោត​ជន‌ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​ឯង​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ។

សូមមើលជំពូក ចម្លង




យេរេមា 4:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសា​បែរ​ទៅ​រកអុលឡោះ‌តាអាឡាហើយ​សួរ​ថា៖ «អុលឡោះ‌តាអាឡាអើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ខ្ញុំ​ឲ្យ​មក?


លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង ប្រហារ​អ្នក ព្រម​ទាំង​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី អាច​ប្រៀប​ផ្ទឹម​នឹង​យើង​បាន​ឡើយ។


គេ​បំបិទ​មាត់​ណាពី​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​អ្នក​ទស្សន៍‌ទាយ​ថា “កុំ​ទស្សន៍‌ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!


យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់ បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ទ្រង់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច ទ្រង់​ដូច្នេះ? សូម​មក​វិញ សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ទ្រង់​ផង។


ខ្ញុំ​ជម្រាប​ទ្រង់​វិញ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​បន្ទូល​ទេ ដ្បិត​ខ្ញុំ​នៅ​ក្មេង​ពេក»។


ពួក​គេ​ហ៊ាន​ពោល​ទៅ​កាន់​អស់​អ្នក​ដែល ប្រមាថ​មាក់‌ងាយ​យើង​ថា “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​បាន​សុខ‌សាន្ត‌ត្រាណ!” ហើយ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល មាន​ចិត្ត​រឹង‌រូស​ថា “គ្មាន​គ្រោះ​កាច​អ្វី​កើត​មាន​ដល់​អ្នក​ទេ!”»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​អំណាច និង​បារមី​របស់​ទ្រង់។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត?


ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​អ្នក ជា​លទ្ធ‌ផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក ទុក្ខ​វេទនា​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ រហូត​ដល់​ជម្រៅ​ចិត្ត»។


ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់អុលឡោះ‌តាអាឡា គេ​ពោល​ថា «គ្មាន​អុលឡោះ​ទេ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរ យើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។


ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយ នៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!


ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​ទុក្ខ​វេទនា នៃ​ប្រជា‌ជន​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!។


ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្រមុំ កំលោះ​របស់​ខ្ញុំ ស្លាប់​ដោយ​មុខ​ដាវ នៅ​ថ្ងៃ​អុលឡោះ​ខឹង ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។


ពេល​ខ្ញុំ​កំពុង​ថ្លែង​បន្ទូល​ទាំង​នេះ លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​មុខ​ជា​ប្រល័យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​សេស‌សល់ ឲ្យ​វិនាស​សូន្យ​មិន​ខាន!»។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ដ​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ដ​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ដ​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ


ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​អុលឡោះ​យ៉ាង​ច្បាស់ ទ្រង់​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម