ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។
យេរេមា 52:33 - អាល់គីតាប ស្ដេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនពិសាអាហាររួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់អាយុ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទយេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់គុកចេញ រួចព្រះបាទយេហូយ៉ាគីន ក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជារៀងរហូតដល់អស់ព្រះជន្ម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់ព្រះជន្ម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ផ្លាស់សំលៀកបំពាក់គុកពីទ្រង់ចេញ រួចយ៉ូយ៉ាគីនក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់ |
ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង
ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយស្តេចទតរៀងរាល់ថ្ងៃ គាត់ត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។
ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយកូន ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់កូន នោះ ពួកគេបានមកជួយគាំទ្របិតា។
ស្តេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីន លែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនបានបរិភោករួមតុ ជាមួយស្តេចគ្រប់ពេលរហូតដល់ស្លាប់។
ទ្រង់បានធ្វើឲ្យការសោកសង្រេង របស់ខ្ញុំប្រែទៅជាអំណរសប្បាយ ទ្រង់បានយកសំលៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសំលៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យខ្ញុំវិញ។
ម៉ាឡាអ៊ីកាត់នេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីគាត់!»។ ម៉ាឡាអ៊ីកាត់ពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីអ្នក ហើយឲ្យអ្នកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។