បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
យេរេមា 51:25 - អាល់គីតាប បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកំទេច ផែនដីទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ យើងទាស់នឹងអ្នក យើងនឹងលូកដៃទៅលើអ្នក ហើយប្រមៀលអ្នកទម្លាក់ពីលើថ្មដា ព្រមទាំងឲ្យអ្នកឆេះអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេច ផែនដីទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ |
បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
នៅពេលខ្ញុំជួបប្រទះនឹងភាពអាសន្ន ទ្រង់រក្សាការពារជីវិតខ្ញុំ ទ្រង់វាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។
«ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
អុលឡោះតាអាឡាបានបើកឃ្លាំងរបស់ទ្រង់ ហើយយកគ្រឿងសស្រ្ដាវុធ នៃកំហឹងចេញមក ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល និងប្រើ គ្រឿងសស្រ្ដាវុធទាំងនេះ នៅស្រុកខាល់ដេ។
ក្រុងបាប៊ីឡូនដ៏ព្រហើនអើយ យើងនឹងដាក់ទោសអ្នក ថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដី ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក ប្រហារក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលមានបន្ទូលថា៖ «កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន បាក់បែករហូតដល់គ្រឹះ ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់ គឺស្នាដៃដែលប្រជាជនទាំងឡាយ បានធ្វើក្លាយជាអសារបង់ អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ ក្លាយទៅជាចំណីភ្លើង»។
ពីមុនបាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង ដៃរបស់អុលឡោះតាអាឡា ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
ម៉ាឡាអ៊ីកាត់ទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំ ដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម