ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 39:9 - អាល់គីតាប

រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេស‌សល់ លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង ​ដែល​នៅ​សេស‌សល់ លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន

សូមមើលជំពូក



យេរេមា 39:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យូសុះ​វិញ ជន‌ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឲ្យ​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។


គេ​ក៏​នាំ​រាជ​វង្សានុ‌វង្ស​របស់​ស្តេច​យក​ទៅ​ធ្វើ​ជា​មហា​តលឹក នៅ​ក្នុង​វាំង​របស់​ស្តេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។


លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិ‌ភូ កៀរ​ប្រជា‌ជន​នៅ​សេស‌សល់​ក្នុង​ទី‌ក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​បណ្តា‌ជន​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។


លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិ‌ភូ​ចាប់​អ្នក​ទាំង​នោះ​នាំ​ទៅ​ជូន​ស្តេច​ស្រុក​បាប៊ី‌ឡូន នៅ​ក្រុង​រីបឡា។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។


ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ហើយ​ដូនតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ទាំង​ថ្ងៃ​ទាំង​យប់ យើង​នឹង​មិន​អាណិត​អាសូរ​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។


ស្តេច​សេដេ‌គា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន‌ជាតិ​យូដា​ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា ក្រោយ​ពេល​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ឲ្យ​លោក​ចាក​ចេញ​ពី​ភូមិ​រ៉ាម៉ា។ កាល​លោក​នេប៊ូ‌សារ៉ា‌ដាន​ឲ្យ​គេ​ទៅ​នាំ​យេរេមា​មក​នោះ គាត់​ជាប់​ច្រវាក់​ជា​មួយ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​ទាំង​អស់ ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។


កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​ឲ្យ​គ្រប់‌គ្រង​ស្រុក ហើយ​ផ្ទុក‌ផ្ដាក់​គាត់​ឲ្យ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន។


លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ជូន​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នៅ​រីបឡា។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។


លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ស្តេច​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖


យើង​នឹង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​អ្នក​រាល់​គ្នា។ ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​គ្មាន​នរណា​រស់​នៅ។


អុលឡោះ‌តាអាឡា​នឹង​កំចាត់​កំចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នា​នា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន‌ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ​ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។