ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។
យេរេមា 38:4 - អាល់គីតាប មន្ត្រីទាំងនោះជម្រាបស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មន្ត្រីទាំងនោះទូលស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មានក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង នឹងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ |
ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។
ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការីយ៉ា ហើយគេយកដុំថ្មគប់សម្លាប់គាត់ នៅក្នុងទីធ្លាដំណាក់របស់អុលឡោះតាអាឡា តាមបញ្ជារបស់ស្តេច។
សូមស្តេចជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ស្តេច មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។
អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។ ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រទានកម្លាំងឲ្យខ្ញុំឥឡូវនេះផង!
ស្តេចស្រុកអេស៊ីបមានប្រសាសន៍មកកាន់អ្នកទាំងពីរថា៖ «ម៉ូសា និងហារូន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រអែល ឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងអ្នកភូមិអាណាថោត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងបន្ទូលក្នុងនាមអុលឡោះតាអាឡាឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។
ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន ដែលគេចង់ប្រហារជីវិតខ្ញុំ។ សូមកុំអត់ទោសឲ្យពួកគេ សូមកុំលុបអំពើបាបរបស់ពួកគេចេញពី ទ្រង់ឡើយ! សូមឲ្យពួកគេជំពប់ដួលនៅមុខទ្រង់ សូមដាក់ទោសពួកគេ តាមកំហឹងរបស់ទ្រង់។
ពេលនោះ ក្រុមអ៊ីមុាំ និងក្រុមណាពី ប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។
យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចំរុងចំរើនឡើង ចូរទូរអាអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។
ស្តេចសេដេគាបានស្បថជាសម្ងាត់ មកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏នៅអស់កល្ប ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតអ្នក ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អស់លោកដែលចង់ប្រហារជីវិតអ្នកឡើយ»។
ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយអ្នក ហើយបើពួកគេមកនិយាយជាមួយអ្នកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើអ្នកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកអ្នកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើងបើលាក់អ្នកនឹងត្រូវស្លាប់”។
គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលអ្នកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។
មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។
ពេលនោះ លោកអម៉ាស៊ា ជាអ៊ីមុាំនៅបេតអែល ចាត់គេឲ្យទៅជម្រាបស្តេចយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រអែលថា៖ «អេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រអែល ឲ្យបះបោរប្រឆាំងនឹងស្តេច។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ
គេនាំគ្នាចោទប្រកាន់អ៊ីសាថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធជូនស្តេចអធិរាជ ហើយគាត់អះអាងខ្លួនថា ជាអាល់ម៉ាហ្សៀស គឺជាស្ដេច»។
ចៅក្រមនាំអ្នកទាំងពីរទៅជួបពួកអាជ្ញាធរពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចលនៅក្នុងក្រុងយើង។
តែដោយគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កឲ្យកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។
យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។