ពេលស្តេចឃើញមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានចិត្តមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសជូននាងអេសធើរ នាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។
យេរេមា 38:10 - អាល់គីតាប ស្តេចសេដេគាបញ្ជាទៅលោ កអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ណាពីយេរេមាចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចបង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា៖ «ចូរនាំមនុស្សសាមសិបនាក់ពីទីនេះទៅជាមួយអ្នក ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសេដេគាបញ្ជាទៅលោកអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមាចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់ |
ពេលស្តេចឃើញមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានចិត្តមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសជូននាងអេសធើរ នាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។
ស្តេចអហាស៊ូរុសមានប្រសាសន៍ទៅកាន់មហាក្សត្រិយានីអេសធើរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានជូននាងអេសធើរ ហើយក៏បានឲ្យគេព្យួរ កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។
ចិត្តរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងដៃរបស់អុលឡោះតាអាឡា ទ្រង់ផ្អៀងដៃទៅខាងណា ទឹកហូរទៅខាងនោះ។
លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សំរូតចុះទៅឲ្យយេរេមា នៅក្នុងអណ្ដូង។
លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់យេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចនៅកាត់ក្ដីនៅមាត់ទ្វារពុនយ៉ាមីន
«សូមជម្រាបស្តេច អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះណាពីយេរេមាពន់ពេកណាស់ គឺគេយកគាត់ទម្លាក់ក្នុងអណ្ដូង គាត់មុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។