Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា ចូរ​នាំ​យក​មនុស្ស​៣០​នាក់​ពី​ទី​នេះ​ទៅ​ជា​មួយ​នឹង​ឯង ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ស្ដេច​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា៖ «ចូរ​នាំ​មនុស្ស​សាម​សិប​នាក់​ពី​ទី​នេះ​ទៅ​ជា‌មួយ​អ្នក ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌បាទ​សេដេ‌គា​បញ្ជា​ទៅ​លោក​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាម‌សិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ព្យាការី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​ឲ្យ​គាត់​ស្លាប់​ទាន់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​សេដេ‌គា​បញ្ជា​ទៅ​លោ ក​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាម‌សិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ណាពី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​ឲ្យ​គាត់​ស្លាប់​ទាន់»។

សូមមើលជំពូក ចម្លង




យេរេមា 38:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ‌នាង ហើយ​ហុច​ព្រះ‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ឯ​ព្រះ‌នាង រួច​ព្រះ‌នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ‌ដំបង​នោះ


នោះ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​បន្ទូល​ទៅ​អេសធើរ​អគ្គ‌មហេសី នឹង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា នេះ​នែ យើង​បាន​ឲ្យ​ផ្ទះ​របស់​ហាម៉ាន​ដល់​អេសធើរ​ហើយ ក៏​បាន​ចង​ក​វា​ព្យួរ​នឹង​ឈើ​ផង ដោយ​ព្រោះ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា


ទូលបង្គំ​នឹង​កាត់​អំណាច​ទាំង​ប៉ុន្មាន​នៃ​មនុស្ស អាក្រក់​ចេញ តែ​អំណាច​របស់​មនុស្ស​សុចរិត នឹង​បាន​ដំកើង​ឡើង​វិញ។


ព្រះ‌ទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង‌ឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះ‌ហឫទ័យ។


អេបេឌ-មេលេក​ក៏​នាំ​យក​មនុស្ស​ទាំង​នោះ ទៅ​ជា​មួយ​ចូល​ទៅ​ខាង​ក្រោម​ឃ្លាំង​ក្នុង​ព្រះ‌រាជ​វាំង ក៏​យក​កំណាត់​ចាស់ៗ នឹង​អាវ​រយ៉ី‌រយ៉ៃ​ទៅ​សំរូត​ចុះ​ដល់​យេរេមា​នៅ​ក្នុង​គុក​ងងឹត


កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន)


ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម