យេរេមា 25:25 - អាល់គីតាប ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្តេចស៊ីមរី ស្តេចអេឡាំ និងអស់ទាំងស្តេចសាសន៍មេឌី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្តេចស៊ីមរី ស្តេចអេឡាំ នឹងអស់ទាំងស្តេចសាសន៍មេឌី |
នៅគ្រានោះ អាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ អើយ៉ុក ជាស្តេចស្រុកអេឡាសារ កេដូឡោមើរ ជាស្តេចស្រុកអេឡាំ និងធីដាល ជាស្តេចស្រុកកូយីម
គាត់បង្កើតបានកូនប្រុសជូនគាត់ដែលមានឈ្មោះដូចតទៅនេះ គឺសឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។
នៅគ្រានោះ អុលឡោះជាអម្ចាស់សំដែងការអស្ចារ្យសាជាថ្មី ដើម្បីលោះប្រជាជនរបស់ទ្រង់ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
យើងនឹងជំរុញជនជាតិមេឌី ឲ្យលើកគ្នាមកវាយប្រហារពួកគេ។ អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតអុលឡោះតាអាឡានឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។
កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចំបាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
ចូរសំរួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ អុលឡោះតាអាឡាមានគម្រោងការកំទេចក្រុងបាប៊ីឡូន ហេតុនេះបានជាទ្រង់ជំរុញ ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ ដ្បិតអុលឡោះតាអាឡាសងសឹកពួកបាប៊ីឡូន ព្រោះពួកគេកំទេចម៉ាស្ជិទរបស់ទ្រង់!
ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ ដោយរួមជាមួយស្ដេចស្រុកមេឌី ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
ស្ដេចស្រុកអេឡាំ និងកងពលទាំងមូល ត្រូវដួលស្លាប់ដោយមុខដាវទាំងអស់គ្នា ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័របានធ្លាក់ទៅក្នុងទីជម្រៅ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។
“ពេរេស” (ប្រែថាចែក) មានន័យថា អុលឡោះនឹងចែករាជាណាចក្ររបស់ស្តេចជាពីរ គឺមួយចំណែកឲ្យជនជាតិមេឌី និងមួយចំណែកទៀតឲ្យជនជាតិពែរ្ស»។
ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី