គាត់ក៏និយាយទៅកាន់ណាពីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃអុលឡោះស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។
យេរេមា 22:14 - អាល់គីតាប អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ ដែលមានបន្ទប់ទូលាយសម្រាប់យើង ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ពោលថា អញនឹងសង់ផ្ទះ១ធំ ដែលមានបន្ទប់ទូលាយសំរាប់អញ ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់ |
គាត់ក៏និយាយទៅកាន់ណាពីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃអុលឡោះស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។
នៅតាមជញ្ជាំងបន្ទប់ធំ ស្តេចបានឲ្យគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។
អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។
មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង ហើយដើមកកោះទាំងនេះ ជាជញ្ជាំងផ្ទះរបស់យើង។
ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម និងអ្នកស្រុកសាម៉ារី មុខជាដឹង ហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖
នាងប្រព្រឹត្តអំពើពេស្យាចារបែបនេះហើយ នៅតែមិនអស់ចិត្តទៀត។ នាងឃើញរូបប្រុសៗដែលគេឆ្លាក់នៅតាមជញ្ជាំង គឺរូបចម្លាក់របស់ជនជាតិខាល់ដេ គូរដោយពណ៌ក្រហម
ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖ «យើងស្អប់អំនួតរបស់កូនចៅយ៉ាកកូប យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
«ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកំទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលអុលឡោះតាអាឡាខឹងរហូត”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។