សូមឲ្យថ្ងៃកំណើតរបស់ខ្ញុំ ត្រូវបណ្ដាសា! សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ខ្ញុំបង្កើតខ្ញុំមកនោះ ថាជាថ្ងៃប្រកបដោយពររបស់អុលឡោះឡើយ!
សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្ដាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសម្រាលខ្ញុំចេញមកនោះ បានពរឡើយ
សូមឲ្យថ្ងៃកំណើតរបស់ទូលបង្គំ ត្រូវបណ្ដាសា! សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ ថាជាថ្ងៃប្រកបដោយព្រះពរឡើយ!
សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ
រីឯគាត់វិញ គាត់ធ្វើដំណើរកាត់វាលរហោស្ថាន ពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចអង្វរសុំស្លាប់ទាំងពោលថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំចុះ! ដ្បិតខ្ញុំមិនប្រសើរជាងដូនតារបស់ខ្ញុំទេ»។
បន្ទាប់មក ទើបអៃយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។
អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។