អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើអុលឡោះតាអាឡាជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
យេរេមា 2:6 - អាល់គីតាប ពួកគេមិនបានសួរថា តើអុលឡោះតាអាឡានៅឯណា? គឺម្ចាស់ដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា? គឺព្រះដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏មិនបានសួរថា ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ នឹងជង្ហុក គឺជាទីមានតែដីហួតហែង នឹងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា |
អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើអុលឡោះតាអាឡាជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ!
តែពុំមាននរណាម្នាក់ពោលថា: “អុលឡោះដែលបានបង្កើតខ្ញុំ ហើយធ្លាប់ដាស់តឿនខ្ញុំ ឲ្យច្រៀងទំនុកតម្កើងនៅពេលរាត្រីនោះ តើទ្រង់នៅឯណា”?
ទោះបីខ្ញុំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្វីសោះឡើយ ដ្បិតទ្រង់នៅជាមួយខ្ញុំ ទ្រង់ការពារ និងរក្សាខ្ញុំជានិច្ច ។
«យើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ជាបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយទ្រង់ដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាដៃ របស់ទ្រង់។
ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មុនពេលទ្រង់នាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែទ្រង់បានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ទ្រង់ធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។
ក្រុមអ៊ីមុាំពុំដែលសួរថា “អុលឡោះតាអាឡានៅឯណា?” តួនខាងហ៊ូកុំក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។
ពួកគេមិនព្រមទទួលស្គាល់អុលឡោះតាអាឡា គេពោលថា «គ្មានអុលឡោះទេ ហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរ យើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
ទោះបីគេស្បថ ដោយយកអុលឡោះតាអាឡា ដែលនៅអស់កល្បធ្វើជាសាក្សីក្ដី ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន ត្រូវវិនាសអន្តរាយ ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ ជាស្រុកដែលគ្មាននរណារស់នៅ ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
យ៉ាកកូបភៀសខ្លួនទៅនៅស្រុកអើរ៉ាម អ៊ីស្រអែលបម្រើគេ ព្រោះចង់បានប្រពន្ធ គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
ចំណែកឯយើងវិញ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ម្ចាស់ណាផ្សេង ទៀតក្រៅពីយើងទេ ក្រៅពីយើង ក៏គ្មានអ្នកសង្គ្រោះណាដែរ។
យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
«បន្ទាប់មក យើងចាកចេញពីភ្នំហោរែប ឆ្លងកាត់វាលរហោស្ថានទាំងមូលនេះ ជាវាលរហោស្ថានដ៏ធំគួរឲ្យស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជនជាតិអាម៉ូរី ដូចអុលឡោះតាអាឡាជាម្ចាស់នៃយើងបានបង្គាប់។ ពេលមកដល់កាដេស–បារណា
ទ្រង់បានរកឃើញអ៊ីស្រអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ទ្រង់បីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រអែល ទ្រង់ការពារគេ ដូចប្រស្រីនេត្ររបស់អុលឡោះ។
ចូរនឹកចាំថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ អុលឡោះល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្តេច ហើយអ្នកកាន់តាមបទបញ្ជារបស់ទ្រង់ ឬយ៉ាងណា។
លោកគេឌានឆ្លើយតបវិញថា៖ «លោកអើយ ប្រសិនបើអុលឡោះតាអាឡានៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មាន ដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ អុលឡោះតាអាឡាបោះបង់ចោលយើងហើយ ទ្រង់បានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន!»។