ស្តេចយ៉ូសាផាតឈរនៅកណ្តាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងដំណាក់របស់អុលឡោះតាអាឡា ខាងមុខព្រលានថ្មី។
យេរេមា 19:14 - អាល់គីតាប យេរេមាវិលត្រឡប់មកពីតូផេត ជាកន្លែងដែលអុលឡោះតាអាឡាចាត់គាត់ឲ្យទៅថ្លែងបន្ទូលនៃទ្រង់។ បន្ទាប់មក គាត់ទៅឈរនៅក្នុងទីធ្លាដំណាក់របស់អុលឡោះតាអាឡា ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហោរាយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅថ្លែងទំនាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្ដាជនទាំងឡាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាវិលត្រឡប់មកពីតូផេត ជាកន្លែងដែលព្រះអម្ចាស់ចាត់លោកឲ្យទៅថ្លែងព្រះបន្ទូល។ បន្ទាប់មក លោកទៅឈរនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅទាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្តាជនទាំងឡាយថា |
ស្តេចយ៉ូសាផាតឈរនៅកណ្តាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងដំណាក់របស់អុលឡោះតាអាឡា ខាងមុខព្រលានថ្មី។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្ដេចស្រុកយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។
ណាពីយេរេមាប្រកាសបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចតទៅ:
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរទៅឈរក្នុងទីលានដំណាក់របស់អុលឡោះតាអាឡា ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងដំណាក់របស់អុលឡោះតាអាឡា។ ចូរប្រកាសប្រាប់គេ ឥតចន្លោះពាក្យណាមួយឡើយ។
ណាពីយេរេមាបានតបទៅណាពីហាណានា នៅចំពោះមុខក្រុមអ៊ីមុាំ និងប្រជាជនទាំងមូល ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡាថា៖
«សូមអញ្ជើញទៅឈរក្នុងម៉ាស្ជិទ ហើយប្រកាសបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។