គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។
យេរេមា 11:6 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ «ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ |
គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។
អុលឡោះតាអាឡាមានបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យ ស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅយ៉ាកកូប ឲ្យស្គាល់អំពើបាបរបស់គេផង!
ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។
ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។
ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖ អ៊ីស្រអែលសាវាអើយ ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានចិត្តមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ចូរទៅឈរនៅមាត់ទ្វារម៉ាស្ជិទ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំអុលឡោះតាអាឡា ចូរនាំគ្នាស្ដាប់បន្ទូលរបស់ទ្រង់!
ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកណាពីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងនាមអុលឡោះតាអាឡាដែរ»។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
ដ្បិតមិនមែនអ្នកឮហ៊ូកុំប៉ុណ្ណោះទេ ដែលបានសុចរិតនៅចំពោះអុលឡោះ គឺអ្នកប្រតិបត្ដិតាមគីតាបហ៊ូកុំវិញឯណោះ ដែលទ្រង់រាប់ជាសុចរិត។
«ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
ចូរប្រតិបត្ដិតាមបន្ទូលនៃអុលឡោះ កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។