ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 1:12 - អាល់គីតាប

ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់អុលឡោះ‌តាអាឡា​សៅ​ហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ប៉ុន្តែ​អ្នករាល់គ្នា​បន្ទាបបន្ថោក​នាមរបស់យើង ដោយ​ពោលថា​: ‘តុអាហារ​របស់​ព្រះអម្ចាស់​ទៅជាសៅហ្មង​ហើយ រីឯ​ផល​ពី​តុនោះ គឺ​អាហារ​ពី​តុនោះ​គួរឲ្យមើលងាយ​ផង’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែចំណែក​ឯង​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​អញ​ទេ​ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ

សូមមើលជំពូក



ម៉ាឡាគី 1:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ណាថាន​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​លើក‌លែង​ទោស​ឲ្យ​អ្នក អ្នក​នឹង​មិន​ស្លាប់​ទេ។ ប៉ុន្តែ ដោយ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​មើល‌ងាយអុលឡោះ‌តាអាឡា កូន​របស់​អ្នក​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។


មាន​អាសនៈ​ធ្វើ​អំពី​ឈើ កំពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ជ្រុង និង​គែម ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​ចំពោះអុលឡោះ‌តាអាឡា»។


អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បម្រើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។


អ៊ីស្រ‌អែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើង អ្នក​នឹង​ត្រូវ​វិនាស​ពុំ‌ខាន! គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!


មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក ទៅ​ឲ្យ​ធ្វើ​យញ្ញ‌បូជា​ជូន​ព្រះ‌ម៉ូឡុក​ឡើយ កុំ​បង្អាប់​នាម​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​ឲ្យ​សោះ។ យើង​ជាអុលឡោះ‌តាអាឡា។


ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ទុគ៌ត ហើយ​រំលោភ​សិទ្ធិ​ប្រជា‌ជន​តូច‌តាច។ កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង។


អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង ទុក​ជា​ជំនូន តើ​យើង​ទទួល​ជំនូន​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា បាន​ជា​សាសន៍​ដទៃ​ប្រមាថ​នាម​របស់​អុលឡោះ»។