ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ទ្រង់ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
ម៉ាថាយ 6:11 - អាល់គីតាប សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ ព្រះគម្ពីរខ្មែរសាកល សូមប្រទានអាហារ ប្រចាំថ្ងៃដល់យើងខ្ញុំនៅថ្ងៃនេះ។ Khmer Christian Bible សូមប្រទានអាហារប្រចាំថ្ងៃដល់យើងខ្ញុំនៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ |
ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ទ្រង់ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងមិនខ្វះអ្វីសោះឡើយ។
សូមកុំបណ្ដោយឲ្យខ្ញុំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យខ្ញុំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យខ្ញុំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ គេនឹងមានថ្មដាដ៏រឹងមាំជាជំរក គេនឹងមានអាហារ មានទឹក គ្រប់គ្រាន់ ឥតខ្វះអ្វីឡើយ។
ប៉ុន្ដែ អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារ »។
យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ថា សូមអញ្ជើញធ្វើការឲ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា អុលឡោះតាអាឡាប្រោសប្រណីដល់ប្រជាជនទ្រង់ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។