ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
ម៉ាថាយ 27:60 - អាល់គីតាប រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ ព្រះគម្ពីរខ្មែរសាកល រួចដាក់ក្នុងរូងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់លុងក្នុងថ្មដា។ បន្ទាប់ពីប្រមៀលថ្មដ៏ធំមួយខ្ទប់នឹងមាត់រូង គាត់ក៏ចាកចេញទៅ។ Khmer Christian Bible ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ ជាផ្នូរដែលគាត់បានដាប់ក្នុងថ្ម។ បន្ទាប់មក គាត់ប្រមៀលថ្មមួយផ្ទាំងធំបិទមាត់ផ្នូរ ហើយចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់ |
ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
ទោះបីគាត់មិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពគាត់ក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។
ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។
ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ ចុះពីសូរ៉កាមកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។
អ៊ីសារំជួលចិត្តម្ដងទៀត រួចទៅផ្នូរ។ ផ្នូរនោះជារូងភ្នំមានថ្មបាំងនៅមាត់រូង។
គេក៏យកថ្មចេញពីមាត់ផ្នូរ។ អ៊ីសាងើបមុខមើលទៅលើ មានប្រសាសន៍ថា៖ «ឱអុលឡោះជាបិតាអើយ ខ្ញុំសូមអរគុណទ្រង់ ដែលបានស្តាប់ខ្ញុំ។
នៅកន្លែងគេឆ្កាងអ៊ីសាមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។
នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។