បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។
ម៉ាថាយ 26:12 - អាល់គីតាប នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ព្រះគម្ពីរខ្មែរសាកល តាមពិត នាងបានចាក់ប្រេងក្រអូបនេះលើរូបកាយរបស់ខ្ញុំ គឺនាងបានធ្វើដើម្បីរៀបចំបញ្ចុះសពខ្ញុំ។ Khmer Christian Bible ប៉ុន្ដែស្ដ្រីនេះបានចាក់ប្រេងក្រអូបនេះលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពរបស់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលនាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំដូច្នេះ នាងបានរៀបចំសម្រាប់ពិធីបញ្ចុះសពរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ |
បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។
គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលគាត់បានឲ្យគេជីកនៅបុរីស្តេចទត។ គេតម្កល់សពរបស់ស្តេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្តេច។
ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។
លុះផុតថ្ងៃជំអាត់ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយយ៉ាកកូប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់សពអ៊ីសា។
បន្ទាប់មក ស្ដ្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃជំអាត់ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាចែងទុក។
ប៉ុន្ដែ អ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្ដនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។