Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 តាមពិត នាង​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​រូបកាយ​របស់ខ្ញុំ គឺ​នាង​បាន​ធ្វើ​ដើម្បី​រៀបចំបញ្ចុះសព​ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ប៉ុន្ដែ​ស្ដ្រី​នេះ​បាន​ចាក់​ប្រេង​ក្រអូប​នេះ​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀបចំ​បញ្ចុះ​សព​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ការ​ដែល​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប‌កាយ​ខ្ញុំ​ដូច្នេះ នាង​បាន​រៀបចំ​សម្រាប់​ពិធី​បញ្ចុះ​សព​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូសែប​បង្គាប់​ដល់​គ្រូ‌ពេទ្យ​ជា​អ្នក​បំរើ​គាត់​ឲ្យ​ដាក់​បារទ‌សព​ឪពុក ពួក​គ្រូ‌ពេទ្យ​ក៏​ដាក់​បារទ‌សព​អ៊ីស្រាអែល​ទៅ


គេ​បញ្ចុះ​សព នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​ដំកល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជា​ការ​យ៉ាង​ធំ។


នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ


កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​សាឡូ‌មេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះ‌សព​ទ្រង់


រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប នឹង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម