យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្រអ៊ីមុាំ ហើយអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែល»។
ម៉ាថាយ 21:43 - អាល់គីតាប ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនឹងដកនគរចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងនគរ។ ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អាណាចក្ររបស់ព្រះនឹងត្រូវបានយកចេញពីអ្នករាល់គ្នា ហើយប្រទានឲ្យប្រជាជាតិមួយដែលបង្កើតផលនៃអាណាចក្រនោះ។ Khmer Christian Bible ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះរាជ្យរបស់ព្រះនឹងត្រូវយកចេញពីអ្នករាល់គ្នា ហើយប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលនឹងបង្កើតផលរបស់ព្រះរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ |
យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្រអ៊ីមុាំ ហើយអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែល»។
អុលឡោះចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ទ្រង់នឹងច្រានក្រុងនោះឲ្យរលំដល់ដី។
ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេសដោយរសរបស់អុលឡោះ បានសេចក្ដីថា នគររបស់អុលឡោះមកដល់អ្នករាល់គ្នាហើយ។
គេជម្រាបអ៊ីសាថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ អុលឡោះជាអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអាយិតនេះឬទេ?។
អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
អ៊ីសាប្រាប់ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញនគររបស់អុលឡោះបានឡើយ»។
អ៊ីសាឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីរសអុលឡោះទេ គេពុំអាចចូលក្នុងនគរអុលឡោះបានឡើយ។
ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។