នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។
ម៉ាថាយ 21:32 - អាល់គីតាប ដ្បិតយ៉ះយ៉ាបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ដ្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្ដគំនិត ហើយជឿលោកដែរ»។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះយ៉ូហានបានមករកអ្នករាល់គ្នាដោយបង្ហាញផ្លូវនៃសេចក្ដីសុចរិត ហើយអ្នករាល់គ្នាមិនជឿគាត់ទេ ប៉ុន្តែពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿគាត់។ រីឯអ្នករាល់គ្នាវិញ ក្រោយពីអ្នករាល់គ្នាឃើញ ក៏អ្នករាល់គ្នានៅតែមិនបានកែប្រែចិត្ត ជឿគាត់ដែរ។ Khmer Christian Bible ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកយ៉ូហានបានមករកអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿលោកទេ រីឯពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿលោក ទោះជាអ្នករាល់គ្នាបានឃើញ ក៏អ្នករាល់គ្នានៅតែមិនបានដូរគំនិត ហើយជឿលោកដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនដូរចិត្តគំនិត ហើយជឿលោកដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ នឹងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។ |
នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
តើនរណាចាត់យ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “អុលឡោះចាត់យ៉ះយ៉ាឲ្យមក”គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា”
ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេជម្រាបអ៊ីសាថា៖ «កូនច្បង»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ដ្រីពេស្យា នឹងចូលទៅក្នុងនគររបស់អុលឡោះ មុនអ្នករាល់គ្នា
ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។
ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោអុលឡោះនឹងប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
ដូច្នេះបងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្ដអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីអុលឡោះដ៏នៅអស់កល្ប។
គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាបរិសុទ្ធដែលខ្លួនបានទទួល។
យើងបានទុកពេលឲ្យស្ដ្រីនោះកែប្រែចិត្ដគំនិត តែនាងពុំព្រមកែប្រែចិត្ដគំនិតឡើយ នាងនៅតែប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដដែល។