Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:32 - Khmer Christian Bible

32 ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ពីព្រោះ​យ៉ូហាន​បាន​មករក​អ្នករាល់គ្នា​ដោយ​បង្ហាញ​ផ្លូវ​នៃ​សេចក្ដីសុចរិត ហើយ​អ្នករាល់គ្នា​មិន​ជឿ​គាត់​ទេ ប៉ុន្តែ​ពួក​អ្នកទារពន្ធ និង​ពួក​ស្ត្រីពេស្យា​បាន​ជឿ​គាត់​។ រីឯ​អ្នករាល់គ្នា​វិញ ក្រោយពី​អ្នក​រាល់គ្នា​ឃើញ ក៏​អ្នករាល់គ្នា​នៅតែ​មិន​បាន​កែប្រែចិត្ត ជឿ​គាត់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដ្បិត​លោក​យ៉ូហាន​បាន​មក​រក​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​លោក​ទេ រីឯ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​បាន​ជឿ​លោក ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​បាន​ដូរ​គំនិត ហើយ​ជឿ​លោក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដ្បិត​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់​ទេ ឯ​ពួក​យក​ពន្ធ នឹង​ពួក​ស្រី​សំផឹង គេ​បាន​ជឿ​តាម​គាត់​វិញ លុះ​កាល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ នោះ​ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត​ជឿ​តាម​គាត់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ដ្បិត​យ៉ះយ៉ា​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ដ្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ដ​គំនិត ហើយ​ជឿ​លោក​ដែរ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:32
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​យ៉ូហាន​បាន​មក​ទាំង​មិន​បរិភោគ​មិន​ផឹក​ ប៉ុន្ដែ​គេ​និយាយ​ថា​ លោក​មាន​អារក្ស​ចូល​


តើ​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​មក​ពី​ណា?​ មក​ពី​ស្ថានសួគ៌​ ឬ​ក៏​មក​ពី​មនុស្ស?»​ ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា​មក​ពី​ស្ថានសួគ៌​ នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុអ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន?​


ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​នេះ​ តើ​កូន​មួយ​ណា​ធ្វើ​តាម​បំណង​របស់​ឪពុក?»​ ពួកគេ​ឆ្លើយ​ថា៖​ «កូន​ទី​មួយ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​ពួក​លោក​ជា​ប្រាកដ​ថា​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​លោក។​


ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី?​ សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។​


និង​ប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ដ​សុភាព​ ក្រែង​លោ​ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត​ស្គាល់​សេចក្ដី​ពិត​


បងប្អូន​អើយ!​ ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចិត្ត​អាក្រក់​ និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែកចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់នោះ​ឡើយ​


ដ្បិត​សម្រាប់​ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ញត្ដិ​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​


យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម