អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា ទុកជាជំនូនជូនអុលឡោះតាអាឡា។
ម៉ាថាយ 21:12 - អាល់គីតាប បន្ទាប់មក អ៊ីសាចូលម៉ាស្ជិទ ហើយគាត់ដេញអ្នកលក់ដូរចេញពីទីនោះ។ គាត់ផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយដេញអស់ទាំងអ្នកលក់ និងអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប Khmer Christian Bible ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ នឹងជើងម៉ារបស់ពួកអ្នកលក់ព្រាប |
អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា ទុកជាជំនូនជូនអុលឡោះតាអាឡា។
ប្រសិនបើគូរបាននោះជាសត្វស្លាប ដែលត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡា គេត្រូវយកលលក ឬព្រាបជំទើរមកជូន។
លុះផុតពេលកំណត់ ដែលនាងធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រោះតែការសំរាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ដោយនាំកូនចៀមអាយុមួយខួបសម្រាប់ធ្វើជាគូរបានដុត និងព្រាបជំទើរមួយ ឬលលកមួយសម្រាប់ធ្វើជាគូរបានរំដោះបាប។
ប្រសិនបើនាងគ្មានលទ្ធភាពធ្វើកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ធ្វើជាគូរបានដុត និងមួយទៀតសម្រាប់ធ្វើជាគូរបានរំដោះបាប។ ក្រោយអ៊ីមុាំធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។
គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។
នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរ ទៅជូននៅចំពោះអុលឡោះតាអាឡា។ គាត់ត្រូវជូនសត្វនោះទៅអ៊ីមុាំត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរទៅជូនអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ប្រសិនបើនរណាម្នាក់ គ្មានលទ្ធភាពនឹងជូនលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្តមួយភាគដប់នៃអេផាមកធ្វើជាគូរបានរំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាគូរបានរំដោះបាប។
«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងជូនចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកជូនអុលឡោះតាអាឡា ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។
កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹម គាត់ក៏ចូលក្នុងម៉ាស្ជិទ។ ក្រោយពីបានមើលសព្វគ្រប់អស់ហើយ អ៊ីសាទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីរនាក់ ដ្បិតល្ងាចណាស់ហើយ។
អ្នកទាំងពីរធ្វើគូរបាន ស្របតាមហ៊ូកុំរបស់អុលឡោះជាអម្ចាស់ ដែលតំរូវឲ្យជូន “លលកមួយគូ ឬព្រាបស្ទាវពីរ”។