បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។
ម៉ាថាយ 18:24 - អាល់គីតាប ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ព្រះគម្ពីរខ្មែរសាកល នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ត្រូវគេនាំមកឯទ្រង់។ Khmer Christian Bible កាលស្ដេចចាប់ផ្ដើមទូទាត់ នោះគេនាំកូនបំណុលម្នាក់ដែលជំពាក់មួយម៉ឺនឋាឡាន់មក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែន មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ |
បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។
ជូនជាជំនូនសម្រាប់ការងារនៃដំណាក់របស់អុលឡោះគឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
ដោយទូរអាអង្វរថា៖ «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំអាម៉ាស់មុខខ្លាំងណាស់! ម្ចាស់នៃខ្ញុំអើយ ខ្ញុំខ្មាសមិនហ៊ានសម្លឹងទៅរកទ្រង់ទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។
ដ្បិតកំហុសរបស់ខ្ញុំបានជន់ជោរ ឡើងលិចក្បាលខ្ញុំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើខ្ញុំ។
មានទុក្ខលំបាកច្រើនឥតគណនារួបរឹតខ្ញុំ កំហុសរបស់ខ្ញុំផ្ទាល់បានតាមយាយីខ្ញុំ ធ្វើឲ្យខ្ញុំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសខ្ញុំមានចំនួនច្រើនជាង សរសៃសក់របស់ខ្ញុំទៅទៀត ខ្ញុំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។
គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។
អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ដោយពោលថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំ ឥឡូវនេះ ខ្ញុំចំណេញបានប្រាំណែនទៀត”។
អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជម្រាបថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំ ឥឡូវនេះ ខ្ញុំចំណេញបានពីរណែនទៀត”។
បន្ទាប់មកអ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថាៈ “លោកម្ចាស់! ខ្ញុំដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។
ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?
គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។
បន្ទាប់មកគាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។