ចូរឆ្លើយទៅមនុស្សខ្លៅតបគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។
ម៉ាថាយ 16:1 - អាល់គីតាប ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកជួបអ៊ីសា ក្នុងគោលបំណងចាប់កំហុសគាត់។ គេសុំឲ្យអ៊ីសាសំដែងទីសំគាល់មួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះមក។ ព្រះគម្ពីរខ្មែរសាកល មានពួកផារិស៊ី និងពួកសាឌូស៊ីចូលមកជិត ល្បងលព្រះយេស៊ូវដោយសុំព្រះអង្គឲ្យបង្ហាញទីសម្គាល់មួយពីលើមេឃដល់ពួកគេ។ Khmer Christian Bible ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីបានមកល្បងលព្រះអង្គ ពួកគេសុំព្រះអង្គឲ្យបង្ហាញទីសំគាល់មួយពីស្ថានសួគ៌ដល់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ី និងពួកសាឌូស៊ីបាននាំគ្នាចូលមកល្បងលព្រះយេស៊ូវ គេសូមឲ្យព្រះអង្គបង្ហាញទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំឲ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកផារិស៊ី នឹងពួកសាឌូស៊ី គេមកល្បួងទ្រង់ សូមឲ្យសំដែងទីសំគាល់១ពីលើមេឃឲ្យគេឃើញ |
ចូរឆ្លើយទៅមនុស្សខ្លៅតបគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ីឲ្យមែនទែន»។
មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយសួរក្នុងគោលបំណងល្បងលមើលអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។
ពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសអ៊ីសា នៅពេលគាត់មានប្រសាសន៍។
អ៊ីសាឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានប្រសាសន៍ថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?
នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ីចូលមកជួបអ៊ីសា។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេសួរអ៊ីសាថា៖
នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកតួន និងពួកផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងនគរនៃអុលឡោះបានឡើយ»។
ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់អ៊ីសាថា៖ «ហេតុអ្វីបានជាតួនរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
មានពួកខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលមើលអ៊ីសា។ គេសួរអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។
អ៊ីសាឈ្វេងយល់ពុតត្បុតរបស់គេ អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។
មានពួកខាងគណៈសាឌូស៊ីចូលមកជួបអ៊ីសា។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេសួរអ៊ីសាថា៖
ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។
មានអ្នកខ្លះទៀតចង់ចាប់កំហុសអ៊ីសា ក៏សុំឲ្យអ៊ីសាសំដែងទីសំគាល់មួយ បញ្ជាក់ថា អ៊ីសាបានទទួលអំណាចមកពីអុលឡោះ។
មានអ្នកខាងគណៈសាឌូស៊ខ្លះ ចូលមកជួបអ៊ីសា។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេសួរអ៊ីសាថា៖
ពួកគេនិយាយដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់អ៊ីសា។ ប៉ុន្ដែ អ៊ីសាឱនកាយចុះ ហើយយកម្រាមដៃគូសវាសលើដី។
ពេត្រុស និងយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែអ៊ីមុាំ មេកងរក្សាម៉ាស្ជិទ និងពួកខាងគណៈសាឌូស៊ីមកដល់។
ពេលនោះ មូស្ទី និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្ដក្ដៅក្រហាយជាខ្លាំង។