រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
ម៉ាថាយ 13:37 - អាល់គីតាប អ៊ីសាបានឆ្លើយទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រាមនុស្ស ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“អ្នកដែលសាបព្រោះគ្រាប់ពូជល្អ គឺកូនមនុស្ស។ Khmer Christian Bible ព្រះអង្គមានបន្ទូលឆ្លើយថា៖ «អ្នកព្រោះពូជល្អគឺជាកូនមនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អគឺបុត្រមនុស្ស* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស |
រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
«អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលអុលឡោះដែលចាត់ខ្ញុំឲ្យមកនោះដែរ។
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «នគរនៃអុលឡោះប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។
ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថាៈ “លោក! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។
បុត្រាមនុស្សនឹងចាត់ម៉ាឡាអ៊ីកាត់របស់គាត់ឲ្យមក។ ម៉ាឡាអ៊ីកាត់ទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្ដអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីនគរអុលឡោះ
អ៊ីសាបានឆ្លើយទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រាមនុស្សវិញ គ្មានទីជំរកសម្រាកសោះឡើយ»។
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
អ៊ីសាមានប្រសាសន៍ទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចអុលឡោះជាបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។
ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលអំណាចមួយ គឺអំណាចនៃរសអុលឡោះដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលអាល់ម៉ាហ្សៀសបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសំដីក្ដី ឬតាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់អុលឡោះនោះឡើយ។
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម អ៊ីសាជាអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។