បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។
ម៉ាថាយ 13:32 - អាល់គីតាប គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្ដែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះគម្ពីរខ្មែរសាកល ថ្វីត្បិតតែគ្រាប់ពូជនោះល្អិតជាងគ្រាប់ពូជទាំងអស់ក៏ដោយ ប៉ុន្តែកាលណាវាដុះឡើង វាបានធំជាងដំណាំបន្លែផ្សេងៗ ហើយទៅជាដើមឈើមួយ បណ្ដាលឲ្យបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។ Khmer Christian Bible គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ ប៉ុន្ដែពេលដុះឡើង វាធំជាងរុក្ខជាតិផ្សេងៗ ហើយវាប្រែជាដើមឈើមួយដើម ដូច្នេះសត្វស្លាបហើរលើអាកាសមកអាស្រ័យនៅតាមមែករបស់វា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រាប់ពូជនេះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងរុក្ខជាតិណាទាំងអស់ រួចក្លាយជាដើមឈើមួយដើម ហើយសត្វហើរលើអាកាសមកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង។ |
បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។
បក្សាបក្សីនាំគ្នាមកធ្វើសំបុក នៅតាមមែករបស់វា រីឯសត្វព្រៃទាំងប៉ុន្មាន ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម ម្លប់របស់វាដែរ។
ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែយ៉ាងច្រើនបរិបូណ៌ សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់ សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ទទួលអាហារ ពីដើមឈើនេះ។
មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលដែលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។ «ចង្កៀងទាំងប្រាំពីរនេះជាភ្នែករបស់អុលឡោះតាអាឡាដែលមើលផែនដីទាំងមូល»។
អ៊ីសាមានប្រសាសន៍ទៀតថា៖ «តើយើងប្រដូចនគររបស់អុលឡោះទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងនគររបស់អុលឡោះ?
លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
អ៊ីសាសួរថា៖ «តើនគរអុលឡោះប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចនគរអុលឡោះទៅនឹងអ្វី?។
នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា ពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖
កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ហើយពោលមកកាន់គាត់ថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្ដនឹងហ៊ូកុំខ្លាំងណាស់។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។