Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:12 - អាល់គីតាប

12 ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌ សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់ សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា បក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ ពី​ដើម​ឈើ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ស្លឹក​របស់វា​ស្អាត​ណាស់ ផ្លែ​របស់វា​ក៏​បរិបូរ ហើយ​នៅក្នុង​វា មាន​អាហារ​សម្រាប់​គ្រប់គ្នា​។ សត្វព្រៃនៃទីវាល​ជ្រកម្លប់​នៅក្រោម​វា បក្សាបក្សីនៅលើអាកាស​រស់នៅ​តាម​មែក​របស់វា ហើយ​គ្រប់ទាំង​សាច់​ត្រូវបាន​ចិញ្ចឹម​ពី​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ស្លឹក​ឈើ​នោះ​ល្អ​ស្រស់ ហើយ​មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូរ សម្រាប់​ជា​អាហារ​ដល់​មនុស្ស​ទាំង​អស់។ សត្វ​ទាំង​ឡាយ​នៅ​ទី​វាល បាន​មក​ជ្រកកោន​ក្រោម​ម្លប់​របស់​វា សត្វ​ហើរ​លើ​អាកាស​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់ បាន​អាហារ​ចិញ្ចឹម​ជីវិត​ពី​ដើម​ឈើ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌ សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់ សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា បក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ ពី​ដើម​ឈើ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សំរាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ នឹង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ដក​ប្រាជ្ញា​ចេញ​ពី​មេ​ដឹក​នាំ​ប្រជា‌ជន នៅ​លើ​ផែនដី ហើយ​ឲ្យ​ពួក​គេ​វង្វេង​នៅ​ក្នុង​ទី​ស្មសាន ដែល​គ្មាន​ច្រក​ចេញ។


ដើម​ឈើ​តែងតែ​មាន​សង្ឃឹម​ជា‌និច្ច ទោះ​បី​គេ​កាប់​វា​ចោល ក៏​វា​នៅ​តែ​ដុះ​ឡើង​វិញ គឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។


នៅ​ពេល​មាន​ទឹក វា​ក៏​លូត​លាស់​ឡើង​វិញ ហើយ​បែក​មែក​ដូច​កូន​ឈើ​មួយ​ដែរ។


យើង​ធ្លាប់​ពោល​ថា ដោយ‌សារ​ម្លប់​ត្រជាក់‌ត្រជុំ​នៃ​ស្តេច យើង​នឹង​រស់​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ។ ប៉ុន្តែ ឥឡូវ​នេះ ស្តេច ដែល​ជា​ចៅ‌ហ្វាយ​ជីវិត​របស់​យើង គឺ​ស្ដេច​ដែលអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង គាត់​ជាប់​ឃុំ‌ឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។


យើង​នឹង​ដាំ​ពន្លក​នោះ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រ‌អែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សា‌បក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ តាម​មែក​តាត្រៅ​នោះ។


ដើម​ឈើ​ទាំង​នោះ​ក៏​ចុះ​ទៅ​នរ៉កា​ជា​មួយ​ដើម​តាត្រៅ និង​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្ស‌សម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។


គាត់​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជំរុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!


គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្ដែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។


រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ម៉ាឡា‌អ៊ីកាត់​នៅ​សូរ៉កា ឬ​បុត្រា​របស់​អុលឡោះ​ក៏​ពុំ​ដឹង​ដែរ មាន​តែ​អុលឡោះ​ជា​បិតា​ប៉ុណ្ណោះ​ដែល​ដឹង។


លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។


នគរ​អុលឡោះ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចំការ​របស់​គាត់។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ នៅ​តាម​មែក​របស់​វា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម