ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 12:28 - អាល់គីតាប

ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អ៊ីព្លេស​ដោយ​រស​របស់​អុលឡោះ បាន​សេចក្ដី​ថា នគរ​របស់​អុលឡោះ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ នោះ​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ ដោយសារ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ នោះ​បាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

សូមមើលជំពូក



ម៉ាថាយ 12:28
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច


គាត់​បាន​ទទួល​អំណាច​គ្រប់‌គ្រង​កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​គាត់ អំណាច​គ្រប់‌គ្រង​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​គាត់​មិន​ត្រូវ​រលាយ​ដែរ។»


«គាត់​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ដ​យើង​រីក‌រាយ។ យើង​នឹង​ដាក់​រស​របស់​យើង ឲ្យ​សណ្ឋិត​លើ​គាត់ ហើយ​គាត់​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។


ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។


ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «កូន​ច្បង»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ដ្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ មុន​អ្នក​រាល់​គ្នា


ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នឹង​ដក​នគរ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​នគរ។


កិត្ដិនាម​របស់​អ៊ីសា​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អ៊ីព្លេស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​អ៊ីសា អ៊ីសា​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។


ចូរ​ស្វែង​រក​នគរ​របស់​អុលឡោះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​ទ្រង់​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​នគរ​របស់​អុលឡោះ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។


សូម​អុលឡោះ​ប្រទាន​ពរ​ដល់​នគរ​ដែល​កំពុង​តែ​មក​ដល់ គឺ​នគរ​របស់​ទត ជា​ឪពុក​របស់​យើង! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សំគាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អ៊ីព្លេស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។


“សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា​នគរ​របស់​អុលឡោះ​មក​ជិត​បង្កើយ​ហើយ”។


ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អ៊ីព្លេស ដោយ​អំណាច​របស់​អុលឡោះ នោះ​បាន​សេចក្ដី​ថា នគរ​របស់​ទ្រង់​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។


គីតាប​ហ៊ូកុំ និង​គីតាប​ណាព​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ អំពី​នគរ​អុលឡោះ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។


អ៊ីសា​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​របស់​អុលឡោះ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។


ដ្បិត​នគរ​របស់​អុលឡោះ មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត​សេចក្ដី​សុខ‌សាន្ដ និង​អំណរ​ដែល​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​នគរ​នៃ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


ដោយ​យើង​បាន​ទទួល​នគរ​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​អុលឡោះ តាម​របៀប​ដែល​ទ្រង់​គាប់​ចិត្ត ដោយ​ចិត្ដ​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ទ្រង់


អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​អ៊ីព្លេស ដ្បិត​អ៊ីព្លេស​បាន​ប្រព្រឹត្ដ​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ បុត្រា​របស់​អុលឡោះ​បាន​មក ដើម្បី​រំលាយ​កិច្ចការ​របស់​អ៊ីព្លេស។