ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 10:7 - អាល់គីតាប

ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា នគរ​នៃ​អុលឡោះ មក​ជិត​បង្កើយ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ចេញទៅ ចូរ​ប្រកាស​ថា​: ‘អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ’។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ពេល​ទៅ​ ត្រូវ​ប្រកាស​ថា​ នគរ​ស្ថានសួគ៌​នៅ​ជិត​បង្កើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា "ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ"។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ

សូមមើលជំពូក



ម៉ាថាយ 10:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​បរិសុទ្ធ ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។


កាល​អ៊ីសា​មាន​ប្រសាសន៍​ផ្ដែ‌ផ្ដាំ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ចប់​សព្វ​គ្រប់​ហើយ គាត់​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ​ដល់​ប្រជា‌ជន​នៅ​តាម​ភូមិ​នានា។


ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «កូន​ច្បង»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ដ្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ មុន​អ្នក​រាល់​គ្នា


ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នឹង​ដក​នគរ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​នគរ។


នែ៎! ពួក​តួន និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រា‌រាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យ​គេ​ចូល​ទៀត​ផង។


«ចូរ​កែ​ប្រែ​ចិត្ដ​គំនិត​ឡើង ដ្បិត​នគរ​នៃ​អុលឡោះ​មក​ជិត​បង្កើយ​ហើយ!»។


តាំង​ពី​គ្រា​នោះ​មក អ៊ីសា​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ដ​គំនិត ដ្បិត​នគរ​នៃ​អុលឡោះ​នៅ​ជិត​បង្កើយ​ហើយ!»។


ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ដ​គំនិត។


គីតាប​ហ៊ូកុំ និង​គីតាប​ណាព​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ អំពី​នគរ​អុលឡោះ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។


អ៊ីសា​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​របស់​អុលឡោះ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។


ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​បាន​ជា​ផង។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង អំពី​នគរ​របស់​អុលឡោះ»។


គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។


ពេល​ពេត្រុស​មក​ដល់ លោក​កូនេ‌លាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ដល់​ជើង​គាត់។


គាត់​បាន​ប្រកាស​នគរ​របស់​អុលឡោះ និង​បង្រៀន​គេ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​ដោយ​ចិត្ដ​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រា‌រាំង​លោក​ឡើយ។


ពួក​គេ​ទាស់​ចិត្ដ​នឹង​សាវ័ក​បង្រៀន​ប្រជា‌ជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​អ៊ីសា​មាន​ជីវិត​រស់​ឡើង​វិញ។