Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:60 - អាល់គីតាប

60 អ៊ីសា​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង អំពី​នគរ​របស់​អុលឡោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

60 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ រីឯ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អាណាចក្រ​របស់​ព្រះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

60 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ​ រីឯ​អ្នក​វិញ​ ចូរ​ទៅ​ផ្សាយ​ពី​នគរ​ព្រះជាម្ចាស់​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

60 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

60 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

60 តែ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ

សូមមើលជំពូក ចម្លង




លូកា 9:60
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ដើរ​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ គាត់​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន ឲ្យ​បាន​ជា​ផង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។


ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។


យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។


ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្ដិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។


ចំពោះ​បង​ប្អូន បង​ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង​ប្អូន​រួច​ផុត​ទៅ​ហើយ។


គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​វិញ​ដែរ។ អុលឡោះ​បាន​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​គុណ​នៃ​ទ្រង់។


រីឯ​ស្ដ្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប​ស្រាល ថ្វី​ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។


ចូរ​ប្រកាស​បន្ទូល​របស់​អុលឡោះ ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ដ​អត់‌ធ្មត់​គ្រប់​ជំពូក


ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​សើដេស ដូច​ត​ទៅ​នេះ៖ អ៊ីសា​ដែល​មាន​រស​ទាំង​ប្រាំ​ពីរ​របស់​អុលឡោះ និង​មាន​ផ្កាយ​ទាំង​ប្រាំ​ពីរ គាត់​ប្រាប់​ថាៈ “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម