ម៉ាថាយ 10:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 នៅពេលចេញទៅ ចូរប្រកាសថា: ‘អាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ’។ សូមមើលជំពូកKhmer Christian Bible7 ហើយពេលទៅ ត្រូវប្រកាសថា នគរស្ថានសួគ៌នៅជិតបង្កើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពេលអ្នករាល់គ្នាចេញទៅ ចូរប្រកាសថា "ព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលធ្វើដំណើរទៅ ចូរប្រកាសថា "ព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ"។ សូមមើលជំពូកអាល់គីតាប7 ពេលធ្វើដំណើរទៅ ចូរប្រកាសថា នគរនៃអុលឡោះ មកជិតបង្កើយហើយ។ សូមមើលជំពូក |
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង