ម៉ាថាយ 1:2 - អាល់គីតាប អ៊ីព្រហ៊ីមបង្កើតអ៊ីសាហាក់អ៊ីសាហាក់បង្កើតយ៉ាកកូប យ៉ាកកូបបង្កើតយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំបង្កើតអ៊ីសាក អ៊ីសាកបង្កើតយ៉ាកុប យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់ Khmer Christian Bible លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប្រាហាំបង្កើតអ៊ីសាក អ៊ីសាកបង្កើតយ៉ាកុប យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំបង្កើតអ៊ីសាកៗបង្កើតយ៉ាកុបៗបង្កើតយូដា ហើយនឹងបងប្អូនគាត់ |
បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកកូប”។ នៅពេលដែលកូនទាំងពីរកើតមកនោះ អ៊ីសាហាក់មានអាយុហុកសិបឆ្នាំហើយ។
ចំពោះអ្នកវិញ ជនជាតិអ៊ីស្រអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកកូបដែលយើងបានជ្រើសរើស ពូជពង្សរបស់អ៊ីព្រហ៊ីម ដែលជាមិត្តសម្លាញ់របស់យើងអើយ!
“ចូររំពឹងគិតពីអ៊ីព្រហ៊ីម ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអ៊ីព្រហ៊ីមមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។
កូនចៅលោកយូដារាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
នេះជាបញ្ជីរាយនាមវង្សត្រកូលរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាពូជពង្សរបស់ទត ដែលត្រូវជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីម។
លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម
បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។
ដោយសារជំនឿ សាទីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើអុលឡោះសន្យាយ៉ាងណា ទ្រង់មុខជាធ្វើតាមយ៉ាងនោះដែរ។
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
មានត្រាសំគាល់មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធកាដ