មួយថ្ងៃ នៅក្នុងម៉ាស្ជិទរបស់ទ្រង់ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារដំណាក់នៃអុលឡោះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
ម៉ាកុស 9:5 - អាល់គីតាប លោកពេត្រុសជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់តួន មួយសម្រាប់ណាពីម៉ូសា និងមួយទៀតសម្រាប់ណាពីអេលីយ៉េស»។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏ទូលព្រះយេស៊ូវថា៖ “រ៉ាប៊ី ជាការល្អណាស់ដែលពួកយើងនៅទីនេះ! សូមឲ្យយើងខ្ញុំសង់រោងបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា”។ Khmer Christian Bible លោកពេត្រុសទូលទៅព្រះអង្គថា៖ «លោកគ្រូ ជាការល្អណាស់ ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសទូលទៅព្រះអង្គថា៖ «រ៉ាប៊ី ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ សូមឲ្យយើងខ្ញុំធ្វើត្រសាលបី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា |
មួយថ្ងៃ នៅក្នុងម៉ាស្ជិទរបស់ទ្រង់ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារដំណាក់នៃអុលឡោះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
ពេត្រុសជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើលោកពេញចិត្ត ខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់លោក មួយសម្រាប់ណាពីម៉ូសា និងមួយទៀតសម្រាប់ណាពីអេលីយ៉េស»។
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “តួន”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “តួន”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
លោកពេត្រុសនិយាយដូច្នេះ មកពីគាត់ពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។
កាលម៉ូសា និងអេលីយ៉េសកំពុងតែចាកចេញពីអ៊ីសាទៅ ពេត្រុសជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់តួន មួយសម្រាប់ម៉ូសា និងមួយទៀតសម្រាប់អេលីយ៉េស»។ ពេត្រុសនិយាយទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។
ចិត្ដខ្ញុំរារែកទាំងសងខាង គឺម្យ៉ាងខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះ ទៅនៅជាមួយអាល់ម៉ាហ្សៀសនោះប្រសើរជាងឆ្ងាយណាស់
កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។