Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា៖ “រ៉ាប៊ី ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ ដែល​យើង​បាន​នៅ​ទី​នេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បី​ទៅ​ គឺ​មួយ​សម្រាប់​លោក​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេត្រុស​ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សម្រាប់​តួន មួយ​សម្រាប់​ណាពី​ម៉ូសា និង​មួយ​ទៀត​សម្រាប់​ណាពី​អេលី‌យ៉េស»។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត មួយ​ថ្ងៃ​នៅក្នុង​ទីធ្លា​របស់ព្រះអង្គ ប្រសើរ​ជាង​មួយពាន់​ថ្ងៃ​នៅកន្លែងផ្សេងទៀត​; ទូលបង្គំ​ស៊ូ​ធ្វើជាអ្នកយាមទ្វារ​នៅ​ដំណាក់​របស់​ព្រះ​នៃទូលបង្គំ ជាជាង​រស់នៅ​ក្នុង​រោង​របស់​មនុស្សអាក្រក់​។


ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ​! ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! បើសិន​ព្រះអង្គ​សព្វព្រះទ័យ ទូលបង្គំ​នឹង​សង់​រោង​បី​នៅ​ទីនេះ មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។


ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​ឲ្យ​គេ​ហៅ​ខ្លួន​ថា ‘លោកគ្រូ’ ផង។


“ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘គ្រូ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ ​ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។


រួច​អេលីយ៉ា​បាន​លេចមក​ជាមួយ​ម៉ូសេ​នៅមុខ​ពួកគេ ហើយ​កំពុង​សន្ទនាជាមួយ​ព្រះយេស៊ូវ​។


តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។


នៅពេល​លោកទាំងពីរនោះ​កំពុងតែ​ចាកចេញ​ពី​ព្រះយេស៊ូវ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។ គាត់​មិន​ដឹងថា​គាត់​កំពុង​និយាយ​អ្វី​ទេ​។


ខណៈពេល​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី សូមអញ្ជើញ​ពិសា”។


ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម